Post News Media ព័ត៌មានជាតិ ថយត្រាក់ទ័រមើ...

ថយត្រាក់ទ័រមើលមិនឃើញ កិនបុរសជនជាតិចិនម្នាក់ ស្លាប់យ៉ាងរន្ធត់!

ក្រចេះ: លោក វរសេនីយ៍ឯក យ៉ាន់ ហៀង អធិការស្រុកចិត្របុរី បានឲ្យដឹងថា មានករណីឧបទ្ទេវហេតុមួយបានកើតឡើង ដោយមានបុរសជាមេការសំណង់ម្នាក់ ត្រូវកូនចៅ បើកត្រាក់ទ័រ ថយកិនស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង៨និង១០នាទី ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចថ្មដំរី ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

សាកសពជនរងគ្រោះខាងលើនេះ មានឈ្មោះ ហ័ង ឆិភីង ភេទប្រុស អាយុ៤៨ឆ្នាំ មកពីភូមិPi jia zhuang ឃុំLiang shui kou ស្រុក Sang zhi ប្រទេសចិន (ជាអ្នកជួសជួលគ្រឿងចក្រ)។ ចំណែក អ្នកបើកបរត្រាក់ទ័រឈ្មោះ សឿន សាយ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិភ្នំធំ ឃុំអរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មកស្នាក់នៅក្នុងការដ្ឋានកិនថ្ម របស់ក្រុមហ៊ុនចិន នៅចំណុចថ្មដំរី ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

ករណីនេះ កើតឡើងខណ:ដែលកម្មករ ជនជាតិខ្មែរ កំពុងបើកបរត្រាក់ទ័រ ចូកថ្មដាក់ដាក់ក្នុងម៉ាស៊ីនកិន ពុំដឹងថាជនរងគ្រោះនៅពីក្រោយ បូករួមទាំងមានកម្ទេចថ្មហុយផងនោះ មើលមិនឃើញក៏ថយមកកិនស្លាប់តែម្ដង រួចប្រញាប់ចុះពីលើត្រាក់ទ័រ គេចខ្លួនបាត់ស្រមោល៕

Loading...