ព័ត៌មានជាតិ

ឃាត់ខ្លួនបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុហត្ថាកសិករ អនុវត្តដីកា ពីបទរំលោភសេពសន្ថវៈ

កំពត: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃព្រហស្បតិ៍ ០៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៣០នាទី អនុវត្តដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនល្មើសឈ្មោះ សែន សុខា ភេទប្រុស អាយុ ២៦ ឆ្នាំ នៅភូមិត្រពាំងនៀល ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។

សព្វថ្ងៃជាបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុហត្ថាកសិករ ដែលប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវ: នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦៕

មតិយោបល់