ព័ត៌មានជាតិ

​ស៊ែរម្នាក់មួយ! ចូលរួមគោរពច្បាប់ចរាចរណ៍ អ្នកជិះម៉ូតូអត់មួក អត់កញ្ចក់ និងបញ្ច្រាសទិស ត្រៀមឲ្យហើយទៅ!

ភ្នំពេញ: កាលពីព្រឹក ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៨នេះ ម្លាំងនគរបាលចរាចរណ៍របស់រាជធានីភ្នំពេញ សហការជាមួយ និង កម្លាំងនគរបាលចរាចរណ៍ខណ្ឌចម្ការមន បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍នៅខាងមុខវត្តទួលទំពូង ដោយ ធ្វើការចាប់ឃាត់ម៉ូតូដែលមិនគោរពច្បាប់ចរាចរណ៍ បានរហូតទៅដល់ជាង ១០០គ្រឿង។
តាមព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ក្នុងថ្ងៃនេះដែរកម្លាំងនគរបាលចរចរណ៍ផ្លូវគោករាជធានីភ្នពេញ សហការជាមួយនិងកម្លាំងនគរបាលខណ្ឌចម្ការមន បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ នៅគោលដៅខាងមុខ វត្តទួលទំពូង ដែលស្ថតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ដោយក្នុងការចុះមកអនុវត្តន៍ច្បាប់ចរាចរណ៍នេះដែរ កម្លាំងមានសមត្ថកិច្ចបានធ្វើការចាប់ឃាត់ម៉ូតូដែលបើកបរ ដោយមិនពាក់មួយសុវត្ថិភាព និង អ្នកជិះបញ្រ្ចាសបានចំនួនជាង១០០គ្រឿង ដើម្បីយកទៅធ្វើការណែនាំ និង ផាកពិន័យនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។

ក្រោយពីការចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចខាងមុខ វត្តទួលទំពូងខាងលើរួចហើយ ម៉ូតូគ្រប់ធន់ ដែលល្មើសទៅនិងច្បាប់ចរាចរណ៍ទាំង ជាង ១០០គ្រឿងខាងលើ និង នាំយកទៅកាន់ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ជាបន្តទៅទៀត៕

មតិយោបល់