Post News Media ព័ត៌មានជាតិ ក្មេងស្រី អាយ...

ក្មេងស្រី អាយុ៥ឆ្នាំម្នាក់ លង់ទឹកស្រះទៀតហើយ!..

កំពង់ធំ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានក្មេងស្រី អាយុ៥ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិចំរេះ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្មេងស្រីដែលស្លាប់នេះមានឈ្មោះ រួម សុខនីម អាយុ៥ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ បានចុះលេងទឹកស្ទឹងតែម្នាក់ឯង ក៏បណ្តាលឲ្យលង់ស្លាប់តែម្តង ។

បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...