ព័ត៌មានជាតិ

​វាយមិនញញើតដៃ សូម្បីឪពុកម្តាយខ្លួនឯង

​កំពត: លោកអធិការរងក្រុងកំពត ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា​ ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាវាយឪពុកម្តាយខ្លួនឯង។
ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
ជនសង្ស័យមានប្រើប្រាស់សារធាតុញៀន អាយុ២៤ឆ្នាំ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់