Post News Media ព័ត៌មានជាតិ អីយ៉ាស់ មានស៊...

អីយ៉ាស់ មានស៊ាំម៉ូរ៉ៃ ទៀត! ឲ្យតែមានធុងបាស ដឹងតែអុកឡុកហ្មង!.

ពោធិ៍សាត់: លោកអធិការស្តីទីស្រុកភ្នំក្រវាញ​ បានប្រាប់Post Newsថា មានការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលជាក្មេងទំនើងតែងតែដើរអុកឡុកតាមកម្មវិធី រាំធុងបាស់យកមកធ្វើការអប់រំ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

អ្នកទាំង៤នាក់នេះ ទី១ឈ្មោះ ចុច វ៉ាន់នី ភេទប្រុស អាយុ២៣ឆ្នាំ , ទី២ឈ្មោះ លន់ សុខលឿន ភេទប្រុស អាយុ ២៣ឆ្នាំ និងទី៣ឈ្មោះ ចុច សុខជីន ភេទប្រុស អាយុ២៥ឆ្នាំ។ អ្នកទាំង៣នាក់ រស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ធ្វើសាវតារួចអនុញ្ញាតឲ្យត្រឡប់ទៅវិញជាធម្មតា៕

Loading...