Post News Media ព័ត៌មានជាតិ ជនជាតិចិន​បើក...

ជនជាតិចិន​បើកវ៉ាបត់ចូលការដ្ឋានលឿនពេក បុកកង់បី បញ្ចប់រឿង៣០០ដុលា្លរ!

ភ្នំពេញ: ហ៊ីយ៉ាន់ដាយវ៉ាបត់ចូលការដ្ឋានលឿនពេក កង់បីអកហ្សើបុករងរបួសជើងនិងវៀចករម៉កសង៣០០ដុល្លារបញ្ចប់រឿង។

កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខការដ្ឋានមួយកន្លែង តាមបណ្តោយផ្លូវកែវចិន្តា ភូមិ៣សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉ាត់ ឈឿន ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរប រត់កង់បី ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជាម្ចាស់រម៉ក។
ចំណែកអ្នកបើករថយន្តបង្ក ភេទប្រុស ជនជាតិចិន មិនត្រូវបានស្គាល់ឈ្មោះនោះទេបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AF 0475។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេរថយន្តបង្កបើកក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវកែវចិន្តា ទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុបានវ៉ារថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបត់ឆ្វេងដៃយ៉ាងលឿនបំណងចូលការដ្ឋានស្រាប់តែពេលនោះក៏លេចចេញរម៉កកង់បីរងគ្រោះបើកបញ្ច្រាសទិសគ្នាអកហ្សើជាន់ហ្វ្រាងមិនជាប់ក៏ជ្រុលទៅបុករថយន្តកំណាត់ក្រោយផ្នែកខាងស្តាំរថយន្តបណ្តាលឲ្យអ្នកបើករម៉កកង់បីរបួសជើងស្តាំរម៉កវៀចកសណ្តោងរីឯរថយន្តបែកស្តុបនិងឆូតកំណាត់ក្រោយផ្នែកខាងស្តាំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅធ្វើការវាស់វែងយករថយន្តនិងរម៉កអែបខាង ចំណែកដំណាងភាគីខាងរថយន្តបង្កនិងដំណាងភាគីរម៉ករងគ្រោះសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្កសុខចិត្តជួយចេញថ្លៃព្យាបាលរបួសនិងថ្លៃជួសជុលរម៉កកង់បីចំនួន៣០០ដុល្លារបញ្ចប់រឿង៕

Loading...