ព័ត៌មានជាតិ

គោយន្តកន្ត្រៃ កិនក្មេងប្រុសម្នាក់ជិះកង់ ស្លាប់មួយរំពេច!

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរារចណ៍មួយបានកើតឡើង បន្ទាប់ពីមានគោយន្តកន្ត្រៃដឹកសំពីងសំពោងកិនក្មេងប្រុសម្នាក់កំពុងតែជិះកង់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅក្រុមទី៣០ ក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ រើន រឿត ភេទប្រុស អាយុ១០ឆ្នាំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ រួចប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់