ព័ត៌មានជាតិ

រថយន្តដឹកភេជ្ជសៈក្រុមហ៊ុន ថេនសេយូសិ ងោកមួយភាំង ឡើងទ្រូងផ្លូវទៅបុកបង្គោលភ្លើងបាក់៣ដើម!..

ភ្នំពេញ: យុវជនម្នាក់ រួមដំណើរនិងគ្នីគ្នា២នាក់ទៀត បើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿន បានងោកមួយភាំង ជ្រុលចង្កូតឡើងសួនចែកផ្លូវទ្រូងផ្លូវ បន្តទៅបុកបង្គោលភ្លើងបាក់១ដើម ព្រមទាំងស្លាកសញ្ញា២ដើម ទៀតតែសំណាងល្អមិនអ្នករបួស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៥០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨
ស្ថិតតាមបណ្ដោយផ្លូវ២១៧ មុខផ្ទះស្រាបៀរ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមព្រូរថយន្តម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តមួយគ្រឿងម៉ាកកូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ 3C-6023 បានចេញពីតាកែវ ក្រោយពីដាក់អីវ៉ាន់រួចបើកត្រឡប់មកភ្នំពេញវិញ ដោយបើកពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម ខណ:មកដល់ចំណុចកើតខាងលើ ដោយសារតែងោកមួយភាំង ក៏បណ្តាលឲ្យរថយន្តរេចង្កូតឡើងទ្រូងផ្លូវ ជាន់ហ្គែរច្រឡំហ្វ្រាំងទៀត ក៏ជ្រុលទៅបុកស្លាកសញ្ញា២ដើម និងបង្គោលភ្លើង១ដើមទៀត ប៉ើងជិត២០ម៉ែត្រ។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់