ព័ត៌មានជាតិ

ស្រវឹងស្រា បើករថយន្តបុក ស្លាកសញ្ញាការដ្ឋានធ្វើផ្លូវ ទៅមុខលែងរួច

ភ្នំពេញ: បុរសវយ័ចំណាស់ម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តទៅបុកស្លាកសញ្ញាការដ្ឋានធ្វើផ្លូវដួលអស់មួយផ្ទាំង រថយន្តរេចង្កូចទៅធ្លាក់ផ្លូវធ្វើមិនទាន់ហើយ កល់រថយន្តទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលូ៣ ស្តុបណតប៊្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហតុ គេឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តកូរ៉េមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-3765 បើកបរទិសដៅពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុខាងលើ ដោយផ្លូវងងឹតនិងមិនមានភ្លើងសញ្ញាផងនោះ បានរេចង្កូតទៅបុកបារ៉ាស់ដាក់សញ្ញាការដ្ឋានធ្វើផ្លូវបណ្តាលឲ្យដួលមួយផ្ទាំង ហើយរថយន្តបានរេចង្កូតមកស្តាំដៃធ្លាក់ចូលផ្លូវមិនទាន់ធ្វើហើយកល់រថយន្តទៅមុខលែងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនរង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់