ព័ត៌មានជាតិ

ចាប់មិនចេះអស់ហ្មង!

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម សហការជាមួយនគរបាលប៉ុស្តិ៍ ទឹកថ្លា ឃាត់ជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីជួញដូរថ្នាំញៀន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយ២៧១ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ មានឈ្មោះ ភក្រ័ ច័ន្ទដា ភេទប្រុស អាយុ២៥ឆ្នាំ កម្មករសំណង់ និងទី២ មានឈ្មោះ រស់ ច័ន្ទសុភា ភេទប្រុស អាយុ៣៥ឆ្នាំ មិនពិតប្រាកដ ស្នាក់នៅសង្កាត់អូរឡាំពិក ខណ្ឌចម្ការមន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបញ្ជូនបន្តទៅតុលាការរង់ចាំធ្វើការចាត់ការទៅតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់