ព័ត៌មានជាតិ

ចោរលួចរថយន្ត២គ្រឿងក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តែមិនសម្រេច ម្ចាស់តាមទាន់!…

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានភ្ញៀវជិះរថយន្ត២គ្រឿងជាលក្ខណ:គ្រួសារមកចូលរួមពិធីមង្គលការបងប្អូនក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ត្រូវបានជនសង្ស័យធ្វើសកម្មភាពកាច់សោ.រថយន្តលួចមិនបានសម្រេច បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ក្រោយអាគារ(H) ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការៀបរាប់ពីលោកពូជាម្ចាស់រថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-1339 បានឲ្យដឹងថា គាត់មានឈ្មោះ ឆេង សារ៉ន ស្នាក់នៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុនកើតហេតុរូបគាត់និងក្រុមគ្រួសារបានជិះរថយន្តចេញពីផ្ទះនៅវេលាម៉ោងប្រមាណជាង៧យប់ ដើម្បីមកចូលរួមមង្គលការបងប្អូននៅចំណុចកើតហេតុខាងលើ លុះមកដល់ម៉ោងប្រមាណជាង៩និង៣០នាទីយប់ គាត់បានចេញពីពិធីមង្គលការបម្រុងបើករថយន្តចេញទៅផ្ទះ ស្រាប់តែរូបគាត់យកសោ.មកចាក់ ដោយមានការសង្ស័យរូបគាត់បានពិនិត្យមើលឃើញរថយន្តរបស់គាត់បែកគ្រាប់សោខ្ទេចបាត់ទៅហើយ ខណ:នោះក៏មានបុរសម្នាក់ទៀត បានចេញពីមង្គលការដូចគ្នា ដើទៅតម្រង់រថយន្តរបស់គាត់មួយគ្រឿងម៉ាកបាឡែនដូចគ្នា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-7957 ក៏មើលស្រាប់តែស្ថិតក្នុងស្ថានភាពដូចគ្នា ដោយត្រូវបានចោរធ្វើសកម្មភាពកាច់សោ បម្រុងនឹងលួចរថយន្ត តែមិនបានសម្រេចនោះទេ បង្កឲ្យមានកាភ្ញាក់ផ្អើលដល់ភ្ញៀវពេញមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ និងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានម្ចាស់រថយន្តទាំងពីគ្រឿងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដើមគ ដើម្បីកំណត់មុខសញ្ញាស្វែងរកជនសង្ស័យចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់