Post News Media ព័ត៌មានជាតិ TUNDRA ស្លាកល...

TUNDRA ស្លាកលេខ ភ្នំពេញ 2L-0508 បើកបុកម៉ូតូ បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់!

ភ្នំពេញ: បុរសម្នាក់បើករថយន្តTUNDRAមួយគ្រឿងក្នុងល្បឿនលឿន បុកជាមួយម៉ូតូប៉ើង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៣ កែងផ្លូវ៣៤៨ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក TUNDRA មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-0508 ពណ៌ទឹកមាស បើកបរដោយបុរសម្នាក់មកដល់ត្រង់ចំណុចផ្លូវបែកជាបួន បុកម៉ូតូឌ្រីមសង់១គ្រឿងសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1DD-1438 បើកតាមបណ្តោយផ្លូវ៣៤៨ ប៉ើងបណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ ត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យហុងហាក់ ដឹកយកទៅសង្គ្រោះ ហើយរថយន្តបង្កព្យាយាមបើករត់គេចតែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចតាមឃាត់ជាប់យកមកដោះស្រាយនៅកន្លែងកើតហេតុវិញ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់រថយន្តយកមកវិញទាក់ទងទៅសម្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕

Loading...