Post News Media ព័ត៌មានជាតិ យក្សធំ ប៉ះយក្...

យក្សធំ ប៉ះយក្សធំ មានអីខ្ទេច!..

ភ្នំពេញ: រថយន្តកុងទឺន័រ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ម្ចាស់រថយន្តត្រូវឃាត់ខ្លួនទៅប៉ុស្តិ៍នគរបាល ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងទឺន័រមួយគ្រឿងតែមិនមានដឹកទូកុងទឺន័រនោះទេ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1282 ទិសដៅពីជើងទៅត្បូងរេចង្កូតទៅបុករថយន្តកុងទឺន័រមួយគ្រឿងពណ៌សលាយក្រហមមានដឹកទូកុងទឺន័រពាក់ ស្លាកលេខ តាកែវ 4A-0009 បើកបរដោយបុរសម្នាក់ព្យាយាមគេចដែរតែគេចមិនទាន់បុកគ្នាពេញទំហឹងតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសហើយម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ ។

ក្រោយពេលកើតហេតុសម្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុទាក់ទងទៅសម្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕

Loading...