ព័ត៌មានជាតិ

រថយន្តយក្ស ជល់ជាមួយរថយន្តតូច ឆេះផ្អើលផ្លូវជាតិលេខ៤

ព្រះសីហនុ: លោកអធិការស្រុកព្រៃនប់ បានប្រាប់ Post News ថា នៅវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ មានករណីរថយន្តកូរ៉េ១គ្រឿង បានឆេះសន្ធោសន្ធៅ បន្ទាប់ពីបើកបុករថយន្តធន់ធំ១គ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវកោង ចន្លោះគីឡូម៉ែត្រលេខ១៧៤-១៧៥ ស្ថិតក្នុងភូមិត្រពាំមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ច បានបញ្ជាក់ថា មនុស្ស ២ នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ ដោយហេតុការណ៍នេះ
បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ប៉ូលិសស្រុកព្រៃនប់ ពន្លត់ទាន់ពេល។

បច្ចុប្បន្នវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍ ហើយសមត្ថកិច្ច កំពុងបន្តនិតិវិធីដោះស្រាយ តាមផ្លូវច្បាប់៕

មតិយោបល់