Post News Media ព័ត៌មានជាតិ ពុទ្ធោ! ស្ទូង...

ពុទ្ធោ! ស្ទូងស្រូវលើដីស្រែសុខៗ ត្រូវបាតុភូតធម្មជាតិផ្តាច់ជីវិត

ព្រៃវែង: ស្ត្រី​ជាកសិករម្នាក់នារដូវធ្វើស្រែចំការ បាននាំយកសំណាបមួយចំនួន ដើម្បីយកទៅសាបនិងស្ទូងលើ​ដីស្រែ តែជាអកុសល ក៏ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​ កាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ​​​ស្ថិតលើ​ដីស្រែជីងៀង ចម្ងាយប្រមាណ ជាង១ពាន់​ម៉ែត្រពីខាងលិច​របស់ផ្ទះជនរងគ្រោះ ​ក្នុងភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ យួន ច្រឹប ភេទស្រី អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ​។ ក្រោយទទួលបានដំណឹង ភ្លាមៗនោះសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យលើសាកសពតែម្តង រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...