ព័ត៌មានជាតិ

ខ្ចីម៉ូតូទៅទិញស្រា! ទៅបាត់៣ខែ ចុងក្រោយខ្នោះ..

តាកែវ: នៅថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព. ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៤០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ៃ លី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិព្រៃកប្បាស(ខ) ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ក្នុងករណី រំលោភលើទំនុកចិត្ត។ ប្រព្រឹត្តកាលពីថ្ងៃច័ន្ធ ៣រោច ខែកត្តិក ឆ្នាំរកា នព្វស័ក ព. ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃកប្បាស(ខ) ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ដែលមានអង្គហេតុថា ជនសង្ស័យឈ្មោះ ម៉ៃ លី បានធ្វើសកម្មភាព ខ្ចីម៉ូតូ ម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១០ គ្មានស្លាកលេខ ជារបស់ឈ្មោះ ប្រាក់ រឹទ្ធា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស(ត្រូវជាមិត្តភក្តិ) ដើម្បីយកទៅទិញស្រាផឹក រួចក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបំពេញបែបបទ បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់