Post News Media ព័ត៌មានជាតិ លួចកត់ប៉ុណ្ណឹ...

លួចកត់ប៉ុណ្ណឹងហើយ នៅចាប់បានទៀត!

​ភ្នំពេញ: ស្ត្រីម្នាក់ជាកូនកញ្ច្រែងកត់កន្ទុយលេខ(ឆ្នោតវៀតណាម) ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ សហការជាមួយនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម ធ្វើការឃាត់ខ្លួននិងដកហូតវត្ថុតាងមួយចំនួន។

ការឃាត់ខ្លួននៅវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៨ នៅចំណុចតូបជួល ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ស្ត្រីអ្នកកត់ឆ្នោតនោះឈ្មោះ ឈុន សោភាព អាយុ ៤៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុខាងលើ ភូមិស្លែងរលើងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រត្តិបត្តិការណ៍ខាងលើនេះក្រោមការបញ្ជាពីផ្ទាល់ពីលោក វរ:សេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌនិងដឹកនាំកម្លាំងដោយ
លោក វរ:សេនីយ៍ទោ គួក សុខហួរ អធិការរងនគរបាលខណ្ឌនិងលោកឆាយ វាសនា នាយករងរដ្ឋបាលសាលាខណ្ឌ និងមានការចូលរួមពីមន្ត្រីសាលាខណ្ឌសែនសុខផងដែរ។ ក្នុងនោះសមត្ថកិច្ចដកហូតបានក្រដាសកត់កន្ទុយលេខមួយចំនួននិងប្រាក់ចំនួន២៣ម៉ឺនរៀល។

ពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខបានសម្តែងការត្រេកអរនៅចំណាត់ការរបស់សមត្ថកិច្ចនិងអាជ្ញាធរខណ្ឌដែលតែងតែចុះបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ទាំងនេះក៏ប៉ុន្តែពួកគាត់បានលើកឡើងថា ការចុះបង្ក្រាបនេះដូចជាមិនចំគោលដៅនៅឡើយទេពីព្រោះថាមេៗកន្ទុយលេខធំៗមានច្រើនកន្លែងណាស់នៅក្នុងទឹកដីខណ្ឌសែនសុខដូចច្នេះហើយពួកគាត់សំណូមពរឲ្យសមត្ថកិច្ចនិងអាជ្ញាធរធ្វើយ៉ាងណាបន្តចុះបង្ក្រាបល្បែងស៊ីសងទាំងនេះឲ្យចំគោលដៅ(ចាប់មេធំៗ)កុំឲ្យដូចពាក្យគេថា គោះទឹកបង្អើរត្រីឲ្យចូលលបនោះ។

បច្ចុប្បន្នស្ត្រីអ្នកកត់កន្ទុយលេខខាងលើរួមនឹងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនិតិវិធីច្បាប់៕

Loading...