Post News Media ព័ត៌មានជាតិ មហាកូន! ផឹកស្...

មហាកូន! ផឹកស្រវឹង សុំប្លង់ដីឪពុកមិនបាន បំផ្លាញខ្ទេចគ្មានសល់!..

កំពង់ចាម: លោក ជា ជួន អធិការនគរបាលស្រុកកងមាស បានប្រាប់ Post News ថា មានករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ទាក់ទងនឹងហិង្សាបំផ្លាញទ្រព្យសម្បត្តិគ្រួសារ កើតហេតុនៅម៉ោង ៥ និង៤០នាទីល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិកងតាណឹងទី៧ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

ករណីនេះ សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយ ទើបសមត្ថកិច្ច បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំនៅប៉ុស្តិ៍។

ជនសង្ស័យមានឈ្មោះ ឆុន រ៉ាវី អាយុ ២៨ ឆ្នាំ ភេទប្រុស រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមសមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុនាំឲ្យកើតមានហិង្សានេះ ដោយសារជនសង្ស័យស្រវឹងស្រា សុំប្លង់ដីពីឪពុកម្ដាយទៅលក់មិនបាន ក៏បានបំផ្លិចបំផ្លាញទេព្យសម្បត្តិក្នុងផ្ទះ ដែលបច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថអប់រំ និងធ្វើកិច្ចសន្យា រួមក៏ឲ្យត្រលប់ទៅផ្ទះវិញ៕

Loading...