ព័ត៌មានជាតិ

ចុម មានទាំងកាំភ្លើង មានទាំងដាវ!!

ភ្នំពេញ: កាលពីរសៀលម៉ោង៤និង១០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ កម្លាំងអធិការរងនគរបាលខណ្ឌជ្រោយចង្វារ ទទួលផ្នែកអន្តរាគមន៍ បើកប្រត្តិបត្តិការបង្ក្រាបគ្រឿងញៀន នៅទីតាំងជួញដូរនិងចែកចាយគ្រឿងញៀន មួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឃាត់បានជនសង្ស័យចំនួន១០នាក់ ស្រីម្នាក់។
ក្នុងប្រត្តិការណ៍នេះ កម្លាំងបានក្របួច ជនសង្ស័យបានជាបន្តបន្ទាប់ សរុប១០នាក់ ស្រី១នាក់ នៅកន្លែងកើតហេតុនិងរកឃើញថ្នាំញៀនចំនួន១២កញ្ចប់ តូចនិង៣កញ្ចប់ធំ កាំភ្លើងហ្គាស់១ដើម ដាវ១ដើម កាំបិត២ដើម រួមនឹងឧបករណ៍ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនវត្ថុតាងទាំងអស់រួមនឹងសង្ស័យទាំង១០នាក់ខាងលើកំពុងសាកសួរនាំនិងឃុំខ្លួនជាបណ្តោះអាសន្ននៅផ្នែកប្រឆាំងគ្រឿងញៀននៃអធិការនគរបាលខណ្ឌជ្រោយចង្វារដើម្បីបញ្ចូនឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់