Post News Media ព័ត៌មានជាតិ ជិះម៉ូតូប៉ះដៃ...

ជិះម៉ូតូប៉ះដៃចង្កូតគ្នាដួល រថយន្តមកពីក្រោយកិនអូសជិត២០ម៉ែត្រ ស្លាប់យ៉ាងរន្ធត់!

កណ្តាល: បុរសម្នាក់បានស្លាប់គួរឲ្យអាណិត ខណ:ដែលជិះម៉ូតូប៉ះដៃចង្កូតគ្នាដួល រថយន្តមកពីក្រោយកិនអូសជិត២០ម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃសៅរិ៍ ០៥រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោ១១និង២០នាទី ចំណុចភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល​ ខេត្តកណ្ដាល ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ ០១-០២។

នគរបាលជំនាញចរាចរណ៍បានប្រាប់ឲ្យដឹងថា នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ១គ្រឿង ម៉ាកគប់មូល សេ៥០ ពណ៌ទឹកប៊ិចចាស់ គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ អ៊ូ ជន ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅភូមិបង្កើយ ឃុំសំបូរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ មុខរបរកសិករ (ម៉ូតូគ្មានមួកគ្មានកញ្ចក់)ដែលបើកបរពីទិសខាងជើងទៅទិសខាងត្បូង(ថ្នល់ទទឹងទៅស្ពានគុណគ្រូ) លុះដល់ចំណុចខាងលើ បានទាក់ដៃចង្កូតជាមួយម៉ូតូ១គ្រឿងទៀត មិនដឹងម៉ាក មិនស្គាល់អត្តសញ្ញាណ (អ្នកបើកបរ បើករត់គេចបាន) បណ្ដាលឲ្យដួលទៅលើផ្លូវ ស្របពេលនោះក៏មារថយន្ត១គ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទយ៉ីឌុប (បែន) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-6326 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ដែលបើកពីទិសខាងត្បូងទៅទិសខាងជើង(ស្ពានគុណគ្រូទៅថ្នល់ទទឹង)បណ្ដាលឲ្យកិនអូស ចម្ងាយ១៤ម៉ែត្រ រងរបួសធ្ងន់(ស្លាប់នៅមន្ទីរពេទ្យ)ក្នុងទិសដៅបញ្រ្ចាសទិសគ្នា។

តាមការសន្និដ្ធាន ករណីនេះបណ្តាលមកពីអ្នកបើកបរថយន្តបើកបរ ខ្វះការប្រុងប្រយ័ត្ន។ ចំពោះសព កម្លាំងជំនាញ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃ។

ក្រោយ ពេលកើតហេតុជំនាញបានប្រមូលមធ្យោបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿតាមនិតិវិធីច្បាប់៕

Loading...