Post News Media ព័ត៌មានជាតិ ចុម! លេងសុទ្ធ...

ចុម! លេងសុទ្ធតែលាក់ទុកគ្រាប់បែកអ៊ីចឹងហ្មង!…

​មណ្ឌលគិរី: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី លាក់ទុកគ្រាប់បែកខុសច្បាប់ចំនួន៣គ្រាប់ កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ជុំ រស្មី អាយុ៤៩ឆ្នាំ មុខរបរយោធា ,ទី២ឈ្មោះ ហេង សំអូន អាយុ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្បាលកោះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ដកហូតគ្រាប់បែកផ្លែរទៀបចំនួន១គ្រាប់,គ្រាប់បែកផ្លែទឹកដោះគោ១គ្រាប់, គ្រាប់បែកផ្លែប៉ោម១គ្រាប់,គីបគ្រាប់បែក៥គូប,គីបឆ្នៃ៨គូប,ខ្សែឆ្នូនសម្រាប់បញ្ឆេះប្រវែង៣ម៉ែត្រ និងខ្សែបញ្ឆេះប្រវែង២តឹក។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងនរគបាលខេត្តមណ្ឌលគិរី បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនិតីវិធីច្បាប់៕

Loading...