ព័ត៌មានជាតិ

ក្រុមប្រដាប់អាវុធ ចូលផ្ទះមន្ត្រីមន្ទីរព្រឹទ្ធសភា រដ្ឋសភា ចង់ប្លន់ ឃាត់ខ្លួនបានហើយ!

ព្រះសីហនុ: កាលពីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យ១ក្រុមប្រដាប់ដោយអាវុធ ដែលជាប់ចោទពីបទថាបានចូលទៅក្នុងផ្ទះរបស់លោក វង្ស ចាន់ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មន្ត្រីមន្ទីរទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចខេត្តព្រះសីហនុ ប្រើប្រាស់អាវុធខុសច្បាប់ ហិង្សានិងមានគម្រោងប្លន់ជាដើម ត្រូវបានសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបានហើយ។

ជនសង្ស័យមានគ្នា៤នាក់ក្នុងនោះមានជនជាតិចិនម្នាក់ ទី១ឈ្មោះ យ៉ែម យុទ្ធា ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ ,ទី២ឈ្មោះ គង់ ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ ,ទី៣ឈ្មោះ តាំង វ័រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ អ្នកបកប្រែចិន មានទីលំនៅ ភូមិព្រែកតាគង់ ខណ្ឌមានជ័យ ក្រុងភ្នំពេញ និងទី៤ឈ្មោះ DING ZHIGANG ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិននៅខេត្ត ហឺណាន ប្រទេសចិន កាន់លិខិតឆ្លងដែនលេខ: G61372547 ។
វត្ថុតាងចាប់យកបានរួមមាន កាំភ្លើងខ្លី ២ដើម (ម៉ាក PRITAI សហរដ្ឋអាមេរិក បង់១ គ្រាប់៤ និងម៉ាក PALOL បង់១ គ្រាប់ ៧ និងសម្ភារ:ជាវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត។

ករណីនេះ សមត្ថកិច្ចនគរបាលកំពុងបន្តនិតិវិធី និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ៕

មតិយោបល់