Post News Media ព័ត៌មានជាតិ ភ្លើងប្រច័ណ្ឌ...

ភ្លើងប្រច័ណ្ឌ លើកដៃចាក់សម្លាប់ប្រពន្ធក្នុងថ្លុកឈាម

តាកែវ: នៅវេលាម៉ោង១០និង២នាទីព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨បានទទួលព័ត៌មានពីលោក យុក សារ៉ាត់អធិការនគរបាលស្រុកគីរីវង់ មានករណីឃាតកម្មកើតទ្បើងនៅក្នុងផ្ទះស្ថិតនៅភូមិបាម ឃុំគោកព្រេចស្រុកគីរីវង់ ខេត្តតាកែវ។

សាកសពឈ្មោះ ប៉ែន ចាន់ស្រីខួច ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅភូមិឃុំខាងលើ ត្រូវបានប្តីឈ្មោះ ហង្ស ចន្ឋូ អាយុ២៦ឆ្នាំ ស្រុកកំណើតភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ បានយកកាំបិតចុងស្រួចចាក់លើរាងកាយជាច្រើនកន្លែង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយធ្វើសកម្មភាពជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

មុនពេលកើតហេតុ អ្នកទាំង២នាក់បានរៀបអាពាហ៍ពិពាហ៍ក្នងឆ្នាំ២០១៣មក អ្នកទាំង២រស់នៅពុំសូវចុះសម្រុងគ្នាទ្បើយ ប៉ុន្តែទោះជា
យ៉ាងណាក៏ពួកគេបានកូនប្រុសម្នាក់ អាយុបានជាង២ខួប។ ដោយការរស់នៅមិនស៊ីចង្វាក់គ្នា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ពួកគេបាន
ណាត់គ្នាទៅកាន់សាលាឃុំគោកព្រេច ដើម្បីធ្វើកិច្ចសន្យាលែងលះគ្នា លុះត្រទ្បប់មកវិញក្នុងយប់ថ្ងៃទី០៦ មករា ឆ្នាំ២០១៨នេះ ពួកគេទាំងអស់គ្នាបានដេកក្នុងផ្ទះតែមួយរួមគ្នាក្នុងនោះ ជនរងគ្រោះដេកគ្រែជាមួយឪពុកនិងម្តាយ ឯជនសង្ស័យដេកគ្រែក្បែរគ្នាតែម្នាក់ឯង។ លុះព្រឹកទ្បើងឪពុកបានចេញទៅហូបគុយទាវបាត់ ឯម្តាយជាប់រវល់កិច្ចការផ្ទះក្នុងបន្ទប់ ហើយជនរងគ្រោះបានដើរចូលក្នុងបន្ទប់ទឹក ស្រាប់ជនសង្ស័យឆ្លៀតឱកាសបានស្ទុះចូលតាមរួចយកកាំបិតចាក់ជនរងគ្រោះត្រូវជាច្រើនកន្លែងរបួសធ្ងន់ បណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។
មូលហេតុ ភ្លើងប្រចណ្ឌ។

ចំពោះសាកសព បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

Loading...