Post News Media ព័ត៌មានជាតិ ធ្លាក់ទឹកកកពេ...

ធ្លាក់ទឹកកកពេញផ្លូវក្រោមដី ស្ពានអាកាសស្ទឹងមានជ័យ!

ភ្នំពេញ: បុរសម្នាក់បើករថយន្តកូរ៉េ ដឹកទឹកកមួយគ្រឿង ដល់ផ្លូវកោងមិនប្រយ័ត្ន ក្រឡាប់ផ្ងារជើងម្ខាង ជះទឹកកករាយពេញផ្លូវ ម្ចាស់រត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកូរ៉េ ដឹកទឹកកកមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-7303 បើកបរតាមបណ្តោយផ្លូវមុនី្នរ៉េត ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃមកផ្លូវ២៧១ ជួននឹងផ្លូវកោងផងនោះ បានបួងចង្កូតខ្លាំងពេក បណ្តាលក្រឡាប់ផ្ងារជើងម្ខាងជះទឹកកករាយប៉ាយពេញផ្លូវ។ ចំណែកម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...