Post News Media ព័ត៌មានជាតិ បង្ក្រាបក្មេង...

បង្ក្រាបក្មេងទំនើងជិត៣០នាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ!

ភ្នំពេញ: ជនសង្ស័យជាក្មេងទំនើង សរុបចំនួន២៧នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ធ្វើការល្បាតនិងបង្ក្រាបឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយក្នុងនោះមាន៣នាក់ មានដាវស៊ាំម៉ូរ៉ៃចំនួន២ដើម រួមទាំងដកហូតបានម៉ូតូមួយចំនួនផងដែរ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១ជាង យប់ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ សង្កាត់កាកាប ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែសាកសួរបន្តតាមនីតិវីធីច្បាប់៕

Loading...