ព័ត៌មានជាតិ

រន្ធត់ណាស់! សិស្សសាលាម្នាក់ ត្រូវរថភ្លើងបុកស្លាប់​ នៅតាកែវ

តាកែវ: នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង៤៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាង​​​រទះភ្លើង​ បើកបុកអ្នកថ្មើរជើងម្នាក់ ខណ:​រូបគេបានស្រវឹងស្រា ទៅអង្គុយលើផ្លូវរទះភ្លើង ​បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម​ ស្ថិតក្នុង​ភូមិប្រហ៊ូត សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ សូត្រ ឆេរ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស​(ស្លាប់់) ស្នាក់នៅភូមិសង្កាត់កើតហេតុ។ ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ បើកបរទះភ្លើង​។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យលើសាកសពតែម្តង រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់