ព័ត៌មានជាតិ

ជិះ​ម៉ូតូ​ចុះ​ពី​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ​រេចង្កូតបុក​បង្គោល​ចរាចរ​ណ៍ ស្លាប់​ និងរបួសធ្ងន់​២នាក់

កំពត: ​យុវជន​ម្នា​ក់ ត្រូវបាន​ស្លាប់ភ្លាមៗ​ខណ:​បុរស​ម្នាក់ទៀត​របួស​ធ្ងន់ ​បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​មកពី​ធ្វើការ​នៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ពេលនោះម៉ូតូ​បែក​កង់ បណ្ដាលឲ្យ​រេ​ចង្កូត ទៅបុក​បង្គោល​ស្លាក​ចរាចរ​ណ៍​។​

ជនរងគ្រោះទី១. ឈ្មោះ វី អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​ និងទី២.ឈ្មោះ សូ ច​ន់​ណា អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។

តាមសមត្ថកិច្ច បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​៦ និង​១០​នាទី​ល្ងាច​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៨ កម្លាំងខ្លួន​ទទួលបាន​ព័ត៌មាន​ពី​អ្នកដំណើរថា ប្រទះឃើញ​យុវជន​ម្នាក់​ដេកស្លាប់ ​រីឯ​បុរស​ម្នាក់ទៀត​របួស​ធ្ងន់ ជាមួយនឹង​ម៉ូតូ​មួយគ្រឿង បាន​ដួល​នៅ​ផ្លូវ​ចុះ​ពី​ភ្នំ​បូកគោ​ត្រង់ចំណុច​អូរ​ដំរី​ងាប់​។

​ហេតុការណ៍​គ្រោះថ្នាក់នេះ ​សមត្ថកិច្ចបានបញ្ជាក់ថា បានកើតទ្បើងដោយ​ខ្លួនឯង ខណ:ពេល​កំពុង​ជិះនោះ ​ស្រាប់តែ​ម៉ូតូ​បែក​កង់​ក៏​រេ​ចង្កូច ទៅបុក​បង្គោល​​ចរាច​រណ៍​ពេញទំហឹង៕

មតិយោបល់