Post News Media ព័ត៌មានជាតិ អគ្គិភ័យឆេះមន...

អគ្គិភ័យឆេះមន្ទីរពេទ្យបង្អែក រកា ខូចខាតអស់ជាង៥ម៉ឺនដុលា្លរ!

បាត់ដំបង: មានករណីអគ្គិភ័យមួយបានលេបត្របាក់មន្ទីរពេទ្យបង្អែក រកា ខូចខាតទាំងស្រុង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃអាទិត្យ ៦រោចខែបុស្សឆ្នាំរកា នព្វ ព.ស២៥៦១ត្រូវថ្ងៃ៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រុម១៩ ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

មន្ទីរពេទ្យបង្អែករកា មានទំហំ១២ម៉ែត្រគុណ៨ម៉ែត្រ សង់អំពីថ្ម ប្រក់ស័ង្កសី ក្នុងនោះអស់សម្ភារ: កុំព្យូទ័រ៣គ្រឿង,បំពង់អុកស៊ីសែន២, ឱសថ និងឯកសារមួយចំនួនទៀត និងអគារដែលខូចខាតគិតជាទឹកប្រាក់សរុបប្រហែលចំនួន៥ម៉ឺនដុល្លារទៅ៦ម៉ឺនដុលា្លរ។
មូលហេតុ ឆេះធុងត្រជាក់ប្រើហ្គាស។

ក្នុងការពន្លត់អគ្គិភ័យ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង៕

Loading...