Post News Media ព័ត៌មានជាតិ រថយន្តពន្លះម៉...

រថយន្តពន្លះម៉ូតូ ប្តីប្រពន្ធ២នាក់ រងរបួសធ្ងន់

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យរងបរបួសធ្ងន់២នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-5987(អ្នកបើកបរគេចបាត់) បើកពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ1A-4406 ជិះដោយឈ្មោះ ព្រុំ ថាន ភេទប្រុស អាយុ33ឆ្នាំ រស់នៅភូមិសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង(រងរបួសធ្ងន់) ឌុបប្រពន្ធឈ្មោះ មើក សំអឿន អាយុ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(រងរបួសធ្ងន់)។

ក្រោយពេលកើតហេតុ ជនរងគ្រោះបញ្ជូនទៅពេទ្យខេត្តស្វាយរៀង ចំណែក រថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍កំពង់សឹង៕

Loading...