ព័ត៌មានជាតិ

​ឡូយអស់ទាស់ហ្មង! ជនជាតិចិនម្នាក់​ ​មិនចង់ខាតដើម ឆក់លុយពីខ្មែរវិញ មានអីខ្នោះ

​ភ្នំពេញ: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់​ បន្ទាប់ពីបានយក​លុយ៥០ដុល្លារ មកទិញបារី​​ចំនួន១កញ្ចប់ពីអាជីវករម្នាក់ ខណ:ដែល​ជនរងគ្រោះជាអាជីវករអាប់លុយឲ្យទៅជនសង្ស័យហើយ តែរូបគេមិនព្រមយកបែរជាវាយដណ្តើមយកលុយ៥០ដុល្លារពីជនរងគ្រោះវិញ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងផ្ទះលក់ដូរ​ លើផ្លូវ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ពេជ្រ រស្មី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅទីតាំងកើតហេតុ។ ចំណែកជនសង្ស័យ​ឈ្មោះ OUYANG JUNYONG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ​កាន់លិខិតឆ្លងដែនលេខ G54364138។​​ ​
​​
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់