ព័ត៌មានជាតិ

កុំចេះតែហ៊ាន! «គេចាប់រំលោភកូនស្រីខ្ញុំ!..» រត់បានចម្ងាយប្រហែល៣០០ម៉ែត្រជាប់ខ្នោះរបស់សមត្ថកិច្ច!

ភ្នំពេញ: ក្មេងស្រីជាអនីតិជនម្នាក់ ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពចាប់រំលោភបានសម្រេច តែត្រូវឪពុកជនរងគ្រោះមកទាន់ ស្រែកផ្អើលឆោឡោ ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១យកទៅធ្វើការសាកសួរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួលផ្លូវរថភ្លើង ក្រុមទី៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សឿន សុីណា ហៅស្នា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរនេះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដកហូតស្រោមអនាម័យ១ និងស្រោមទឹករំអិល១។ ចំណែកជនរងគ្រោះឈ្មោះរ.ស.ណ អាយុ១៣ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងថា វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ឪពុកជនរងគ្រោះ មកពីដើរ រើសអេតចាយវិញក៏ដើរសំដៅទៅបន្ទប់ជួលរុញទា្វរបន្ទប់ស្រាប់តែឃើញជនសង្ស័យដេកនៅពីលើជនរងគ្រោះ ទើបឪពុកជនរងគ្រោះស្រែកសួរពីណាគេនៅពីលើកូនខ្ញុំ ហើយឪពុកជនរងគ្រោះស្ទុះទៅបើកភ្លើងទើបជនសង្ស័យស្ទុះរត់ចេញ តែត្រូវឪពុកជនរងគ្រោះស្គាល់មុខជនសង្ស័យ ក៏រត់ដេញតាមស្រែកថា គេចាប់រំលោភកូនស្រីខ្ញុំ រត់បានចម្ងាយប្រហែល៣០០ម៉ែត្រ ទើបប្រជាពលរដ្ឋចាប់បានជនសង្ស័យបាន យកមកប្រគល់ឲ្យសមតិ្ថកិច្ចប៉ុសិ្ត៍ទួលសងែ្ក១តែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់