ព័ត៌មានជាតិ

ចាប់បានទៀតហើយ! ក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្ម…

កណ្តាល: ក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ បានត្រូវនគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល សហការជាមួយប៉ុស្តិ៍រដ្ឋបាល ធ្វើការចុះបង្ក្រាបបានភ្លាមៗ ខណ:ក្រុមនោះកំពុងរៀបចំចែកចាយ និងប្រើប្រាស់។

ការឃាត់ខ្លួននេះនៅថ្ងៃអាទិត្យ០៦រោច ខែបុស្ស ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវថ្ងៃទី០៧ខែ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទីរសៀល ចំណុច ភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកស្អាង បានប្រាប់ឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់ ទី១ឈោះ ញ៉ុន សំណាតភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្ននៅភូមិ ត្រពាំងជួន ឃុំឆក់ឈើនាងស្រុកអង្គស្នួល ខេត្តកណ្តាល(ជួញដូរ)។ ទី២-ឈ្មោះ ស៊ិន ចំណាត់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិត(ជួញដូរ) ទី៣-ឈ្មោះ ឡឹម រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងធ្វើសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល(ប្រើប្រាស់) និងធ្លាប់ជាប់ពន្ធនាគារជាង១ឆ្នាំ(ពីបទរក្សាទុកនូសារធាតុញៀន និងទី៤ឈ្មោះ ប៉េង សុភស្ត័ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ផ្តល់ទីតាំងឲ្យប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ក្នុងបន្ទប់ជួល)។ វត្ថុតាងចាប់យកមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន៣កញ្ចប់(ធំ១កញ្ចប់ មធ្យម១កញ្ចប់ តូច១កញ្ចប់),ទូរសព្ទដៃ១គ្រឿង អិនចុចពិល ពណ៌ខៀវ ,ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
លោកអធិការបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អ ថាមានជនសង្សយ័កំពុងជួញដូរថ្នាំញៀននិងប្រើប្រាស់ នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ បានបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឆក់ឈើនាង ចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្សយ័ឈ្មោះ ស៊ិន ចំណាត់ ឆែកត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់ នៅនិងជនសង្សយ័បានសារភាពថាថ្នាំញៀននេះ ទិញពីឈ្មោះញ៉ុន សំណាត ផ្ទះនៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ភ្លាមនោះកម្លាំង ជំនាញបានបន្ត តាមរកមុខសញ្ញាឈ្មោះញ៉ុន សំណាត ឃើញកំពង់នៅក្នុងបន្ទប់ របស់ ឈ្មោះប៉េង សុភស្ត័ ភេទស្រី ភូមិត្រពាំងជួន។

ដោយមានបទបញ្ជាពីលោកស្នងការនិងមានការដឹកនាំសម្រួបសម្រួលពីលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនប្រឆាំងបទល្មើស និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល មានការចូលរូមពីលោកមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍និងនៅចំពោះ មុខ ជនសង្សយ័កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ ឆែកឆេ រកឃើញ ថ្នាំញៀន២កញ្ចប់ធំ១កញ្ចប់ តូច១កញ្ចប់ ថង់សម្រាប់វិចខ្ចប់ថ្នាំញៀននិងឧបករប្រើប្រាស់ដូចខាងលើ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ ឈ្មោះ ញ៉ុន សំណាត បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀន ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ ទិញម្តងៗចំនួន៣ជី តម្លៃ៥០០ដុល្លារ ដើម្បីយកលក់បន្ត បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់