Post News Media ព័ត៌មានជាតិ ច្រើនម្ល៉េះ! ...

ច្រើនម្ល៉េះ! មានទាំងខ្មែរនិងឡាវចាប់បានទាំង១១នាក់ មានទាំងថ្នាំញៀន កាំភ្លើង រថយន្តនិងម៉ូតូ!..

ស្ទឹងត្រែង: ជនសង្ស័យចំនួន១១នាក់ ត្រូវបាន កម្លាំង​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង ​សហការ​ជាមួយ​កងវរសេនាតូច​២៨៣ នៃ​កងពល​១២៨ ធ្វើការឃាត់ខ្លួនបាន ដោយដកហូតបានថ្នាំញៀនមួយចំនួន កាំភ្លើង រថយន្ត និងម៉ូតូមួយចំនួន ព្រមទាំងវត្ថុតាងមួយចំនួនទៀតយ៉ាងច្រើន។

ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចបង្គោល​លេខ​៥៦-៥៧ (​ព្រំដែន​កម្ពុជា និង​ឡាវ​) ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង​។

ជាក់ស្តែងក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ១១នាក់ (ខ្មែរចំនួន៨នាក់ និងជនជាតិឡាវ៣នាក់) ​ដកហូត​បាន រថយន្ត១គ្រឿង ,គោ​យន្ត​ចំនួន២​គ្រឿង ,​គោ​យន្ត​កែ​ច្នៃ​១​គ្រឿង, កាំភ្លើង AK ចំនួន១​ដើម ,កាំភ្លើង​កែ​ច្នៃ​១​ដើម, គ្រឿងញៀន​ម៉ា​ទឹកកក​១​កញ្ចប់​តូច ថ្នាំ​ញៀន​គ្រាប់​ចំនួន​៥​គ្រាប់ ម៉ូតូ​៣​គ្រឿង រណា​យន្ត​ចំនួន​៣​គ្រឿង, ឈើ​មួយ​ចំនួន , លុយ​ខ្មែរ​ចំនួន ១២,៤៦០,០០០,០០​រៀល ,លុយ​ដុល្លារ​ចំនួន​៥០០ដុល្លារ និងលុយ​ឡាវ​ចំនួន​៦០០,០០០,០០​គីប ផងដែរ​ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Loading...