Post News Media ព័ត៌មានជាតិ យកមិត្តសំខាន់...

យកមិត្តសំខាន់ជាងឪពុកម្តាយ សុខចិត្តចង.កផ្តាច់ជីវិត!..

កំពង់ស្ពឺ: បុរសម្នាក់ ខឹងឪពុកម្តាយស្តីបន្ទោសរឿងផឹក បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីរសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ក្នុង​ភូមិ​តាំង​គម្ពីរ ​ឃុំ​ទំព័រ​មាស ​ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​។ ​

សពបុរសខាងលើនេះមានឈ្មោះ ស៊ីម ច​យ អាយុ២១​ឆ្នាំ ដោយដំបូងឡើយបានផឹកស្រា​ជាមួយ​មិត្តភក្តិ ហើយត្រូវបានឪពុកម្តាយស្តីបន្ទោសតិចតួច រួចក៏នាំគ្នាដើរទៅខាងក្រៅ លុះត្រឡប់មកវិញស្រាប់តែឃើញកូនចងកស្លាប់បាត់ទៅហើយ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យនិងធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...