ព័ត៌មានជាតិ

(មានវីដេអូ) ៖ អាយុ១៨ឆ្នាំ ប្រទូស្តកេរ្តិ៍ខ្មាស់លើក្រមុំអាយុ២៧ ជាប់ខ្នោះបានសម្រេច!

បន្ទាយមានជ័យ: យោងពាក្យបណ្តឹងរបស់ឈ្មោះ ខ.រ.ន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មករ ស្តីពីបទ ប្រទូស្តកេរខ្មាស់ ប្រព្រឹត្តកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅចំណុចក្នុងព្រៃមាត់អូរ ច្រកព្រំប្រទល់កម្ពុជា-ថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមក លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ និងបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះទី រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ គឺខ្លួនពិតជាបានប្រទូស្តកេរខ្មាស់លើនារីរងគ្រោះ ពិតប្រាកដមែន នៅពេលដែលខ្លួនបានជូនជនរងគ្រោះ ឆ្លងអូរ ដើម្បីចូលទៅក្នុងទឹកដីថៃ និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ហើយបើផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងបានពិនិត្យទឹកនោមជនសង្ស័យ ឃើញមានជាប់សារធាតុញៀនថែមទៀត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យស្តីពីបទប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងប្រទូស្តកេរខ្មាស់ ទៅតុលា ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់