Post News Media ព័ត៌មានជាតិ ចៅក្រមសម្រេចឃ...

ចៅក្រមសម្រេចឃុំខ្លួន ចោរលួចកាច់កម៉ូតូពីនាក់ ដាក់ពន្ធនាគារ

កណ្តាល: លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ចោរលួចកាច់កម៉ូតូបានសម្រេចពីនាក់នៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទលួច តាមមាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ នៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨។

បទល្មើសនេះ ត្រូវផ្តន្ទាទោសពី៦ខែ ទៅ៣ឆ្នាំ និងពិនយ័ជាប្រាក់១លានរៀល ទៅ៦លានរៀល ដែលបានប្រព្រឹត្តនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨។

ជនជាប់ចោទទី១.ឈ្មោះ វ៉ន គឹមតុង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ និងទី២.ឈ្មោះ មាស រ៉ូនី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ។

សូមជម្រាបថា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះបានចតម៉ូតូទុក នៅខាងមុខផ្ទះ ហើយក៏មានជនល្មើស បានលួចកាច់កយកម៉ូតូទៅ ដោយជនរងគ្រោះបានដើររកម៉ូតូរបស់ខ្លួនឃើញ នៅចំណុចខាងមុខផ្ទះរបស់ជនល្មើស ឈ្មោះ មាស រ៉ូនី
ខាងក្រោយសាលារៀនព្រែកតាពៅ រួចក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឲ្យដកហូតយកមករក្សាទុកនៅប៉ុស្តិ៍។

ក្រោយពីការស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ម៉ូតូ ឈ្មោះ វ៉ន គឹមតុង និងឈ្មោះមាស រ៉ូនី យកមកសាកសួរនៅប៉ុស្តិ៍ ហើយជនល្មើសឈ្មោះ វ៉ន គឹមតុង បានឆ្លើយថា ម៉ូតូនេះជាម៉ូតូរបស់ខ្លួនមែន តែខ្លួនមិនបានជិះធ្វើសកម្មភាពនោះទេ គឺឈ្មោះ ឌិន ស៊ីដារ៉ូ ហៅស្លេក ជាអ្នកខ្ចីជិះធ្វើសកម្មភាព។ ចំណែកឈ្មោះ មាស រ៉ូនី បានឆ្លើយសារភាពថា ខ្លួនបានឃើញឈ្មោះឌិន ស៊ីដារ៉ូ ហៅស្លេក និងឈ្មោះ វ៉ន គឹមតុង ជាអ្នកកាច់ម៉ូតូ ហើយយកម៉ូតូនោះ មកផ្ញើរទុកនៅផ្ទះរបស់ខ្លួន។

វត្ថុតាងចាប់យកបានរួមមាន ម៉ូតូ Honda សេ125 ពណ៌ខ្មៅ ស៊េរី២០០៨ ស្លាកលេខ ភ្នំពេញ 1G-5544(របស់ជនល្មើស)។ ម៉ូតូម៉ាក Honda scoopy ពណ៌ក្រហម ស៊េរី២០១៥ ស្លាកលេខ ភ្នំពេញ 1CQ-1078 (ម៉ូតូជនរងគ្រោះដកហូតយកមកវិញ)៕

Loading...