Post News Media ព័ត៌មានជាតិ រន្ធត់!ម៉ូតូន...

រន្ធត់!ម៉ូតូនិងម៉ូតូ ពន្លះគ្នា ស្លាប់ និងរបួស..​

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូបើកបុកម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូរងគ្រោះស្លាប់ និងជនបង្ករងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៕

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃ៧រោជ ខែបុស្ស ឆ្នាំរកា នព្វសក័ពស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចន្លោះគីឡួម៉ែត្រលេខ២៤-២៥ នៅលើផ្លូវជាតិលេខ១៥៥ ភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

​ជនរងគ្រោះមានឈ្មោះ ​ប្រួច រួន ភេទប្រុស អាយុ​៣៣ឆ្នាំ(ស្លាប់) រស់នៅភូមិស្បូវរីក ឃុំលាច ស្រុភ្នំក្រវាញ ខេត្តពោធិ៍សាត់ បើកម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ខៀវ ស្លាកលេខ ង.2717.ភព1 ជិះម្នាក់ឯង​ (រងរបួសធ្ងន់) ។ ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ(របួសធ្ងន់) បើកម៉ូតូម៉ាក​ស៊ុយសាគីវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ ភព.1Y2505។

ក្រោយកើតហេតុ សមត្ថកិច្ច បាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

Loading...