ព័ត៌មានជាតិ

ស្លាប់ក្នុងថ្លុកឈាមដោយមានកាំបិត២នៅក្បែរ សង្ស័យឥទ្ធិពលគ្រឿងញៀន!

បន្ទាយមានជ័យ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ បានស្លាប់ក្នុងថ្លុកឈាម ដោយមានកាំបិតនៅក្បែរ​ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើដីចម្ការចម្ងាយពីរោងតង់ដេកក្រោមដើមឈើខាងលិច ប្រហែល៥០ម៉ែត្រ ខាងកើតមណ្ឌលសុខភាពអូរឫស្សី ក្នុងភូមិ អូរឫស្សី សង្កាត់ផ្សារកណ្តាល សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សពជនរងគ្រោះឈ្មោះ ឡាច​ សម្ភស្ស ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល​​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានស្នាមរបួសបំពង់កស្តាំ និងមានវត្ថុតាងកាំបិតបុង័តោ ធន់តូចចំនួន២ដើម មានស្នាមឈាមលើកាំបិត ហើយបើតាមការសន្និដ្ឋានពីសមត្ថកិច្ច គឺការស្លាប់ខាងលើ បណ្តាលមកពីការធ្វើអត្តឃាត ព្រោះតែជនដែលស្លាប់នេះ បានប្រើប្រាស់គ្រឿងញៀន ចំណែកសាកសពហើមស្អុយប្រហែលស្លាប់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ប៉ុន្តែសមត្ថកិច្ចនឹងស្រាវជ្រាវបន្ត៕

មតិយោបល់