ព័ត៌មានជាតិ

MSXស្រវឹង ជល់គូទគោយន្ត របួសធ្ងន់​២នាក់ ផ្អើលទាំងយប់!

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានម៉ូតូម៉ាកMSX បើកក្នុងស្ថានភាពស្រវឹង រួចជ្រុលចង្កូតទៅបុកគូទគោយន្ត ដែលចតទុកលើចីញ្ចើមផ្លូវ បណ្តាលឲ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើររងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង​៨​និង១៥នាទីយប់ ​ថ្ងៃ​ទី​៨ ខែ​មករា ​ឆ្នាំ​២០១៨ ស្ថិត​លើផ្លូវជាតិ​លេខ​៥៦ ​ភូមិ​រលួស ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​

​​​ជនរងគ្រោះមានឈ្មោះ សាន មឿត ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​​(របួសធ្ងន់)​ បើកម៉ូតូ​ម៉ាកMSX ពណ៌​ខ្មៅ សេរី​ឆ្នាំ២០១៥ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ ​1O-8036 និងអ្នករួ​មដំណើរឈ្មោះ ភាព រតនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ(របួស​ធ្ងន់)​​​ ទាំង២នាក់ស្នាក់នៅភូមិ​តា​អុង ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ​។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់