ព័ត៌មានជាតិ

ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ពន្ធ័នឹងករណីបំពានផ្លូវភេទលើកុមារ !

កំពត: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា នៅវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងការិយាល័យគ្រប់គ្រងជនបរទេស បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ Samuel Douglas Lovejoy ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិអាមេរិចកាំង កាន់លិខិតឆ្លងដែនលេខ ៥៤៨៥៥២៥០៤ ពីបទបំពានផ្លូវភេទ លើកុមារ (តាមលិខិតរបស់អនុព័ន្ធសន្តិសុខ) នៅចំណុចផ្សារត្រី ស្ថិតក្នុងភូមិ ១ ឧសភា សង្កាត់កំពង់ កណ្តាល ក្រុងកំពត ។

បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ហើយដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់