ព័ត៌មានជាតិ

មហាចោរ! លួច​ចំម៉ូតូប៉ូលីស ចុងក្រោយខ្នោះ

​ភ្នំពេញ: ​កាលពីវេលាម៉ោង​១២និង១៥នាទីរំលងអាធ្រាត្រ ឈានចូល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបាន​ធ្វើ​សកម្មភាព ​លួច​យក​ម៉ូតូម៉ាក​ហុងដាវីន​ន័​រ ​ ជាកម្មសិទ្ធរបស់មន្ត្រីប៉ូលិស​ ​ប្រចាំការ​នៅ​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​
​ ​
​ជនសង្ស័យមានឈ្មោះ ​ហិន សុ​ផេង ភេទ​ប្រុស អាយុ២៥​ឆ្នាំ ​ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹងកក់​ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។ ចំណែក​ម្ចាស់​ម៉ូតូរងគ្រោះមាន​ឈ្មោះ ជ័យ សារ៉ាត់ អាយុ៣០​ឆ្នាំ មុខរបរ​​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣​។​​

​សមត្ថកិច្ច បានរៀបចំសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់