ព័ត៌មានជាតិ

រថយន្តយក្សស្លាកលេខ ខេមរភូមិន្ទ របស់ក្រសួងការពារជាតិ ពន្លះគូទរថយន្តដឹកខ្សាច់ ខ្ទាតចូលផ្ទះប្រជាពលរដ្ឋ!

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តយក្សធន់ធំ ម៉ាក ខ្លារ៉ាហ្វមកាច់ចង្កេះ ពណ៌ត្រីអ៉ី ស្លាកលេខ ខេមរភូមិន្ទ 0190493 បើកបរដោយបុរសម្នាក់ ពីកើតទៅលិចខ្វះការប្រុងប្រយត្ន័ បានបុកគូទរថយន្តដឹកខ្សាច់ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 9A-7656 ដែលកំពុងបើកស្របគ្នាពេញទំហឹង បណ្តាលឲ្យរុញរថយន្តខាងលើបុកចូលផ្ទះរបស់ប្រជាពលរដ្ឋទាំងកម្រោល បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៥៥នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចចន្លោះគីឡូម៉ែត្រ ១៩៨-១៩៩ ភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សម្ភារ:ខូចខាតមាន ធុងទឹកកក១ , គ្រែ១, ជើងដែកលក់សាំង១, ឆ័ត្រធំ២, សបសាំង ១៨ដង , សាំង២០លីត្រ ,ទូបារី១ , ទឹកសុទ្ធ២០យួរ សរុបជាទឹកប្រាក់អស់ ១,៣៥០,០០០រៀល៕

មតិយោបល់