ព័ត៌មានជាតិ

លោកឧកញ៉ា ហ៊ុន ជា ជូនថវិការចំនួន១លានរៀល ដល់មន្ត្រីកិច្ចសន្យា ដែលទទួលរងអំពើហិង្សាពីសំណាក់មន្ត្រីស័ក្តិ៤!

ភ្នំពេញ: យោងតាមផេក របស់លោកឧកញ៉ា ហ៊ុន ជា (Hun Chea) បានបង្ហោះជាសាធារណ:ឲ្យដឹងថា «ខ្ញុំសូមជូនថវិការប្អូនប្រុស ១លានរៀល សំរាប់ប្រើប្រាសក្នុងគ្រួសារប្អូន ដោយការស្រលាញ់នឹងអាណិតក្នុងនាមជាខ្មែរ សូមខលទៅលេខ ០១៧៥៥៥៥៧៨ ដើម្បីទទួលយកថវិការ» ។

គួររំលឹកថា បន្ទាប់ពីបែកធ្លាយវីដេអូ ប៉ូលិសស័ក្ក៤ម្នាក់ វាយទៅលើមន្ត្រីកិច្ចសន្យា(ប៉ូលិសចរាចរណ៍ នៃសាលារាជធានីភ្នំពេញ) ដែលកំពុងផ្អើលពេញបណ្តាញសង្គម បានប្រើហិង្សា ដោយលើកជើងធាក់ចំកណ្ដាលទ្រូង បណ្ដាលឲ្យផ្ងារក្រោយ ខណ:ដែលមន្ដ្រីកិច្ចសន្យានោះកំពុងតែលត់ជង្គង់ និងលើកដៃគោរពទៅលើមន្ត្រីនគរបាលបង្ករូបនោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ​មាន​ឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ មុខរបរ បម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕

//youtu.be/cb3IbQcXBOE

មតិយោបល់