ព័ត៌មានជាតិ

តាកូម៉ា ស្លាកលេខ ភ្នំពេញ2AV-7787 ពន្លះរថយន្តឡិចស៊ីស ស្លាកលេខ ភ្នំពេញ 2P-2931 នៅស្តុបផ្សារដេប៉ូធ្លាក់កាងមុខ!

ភ្នំពេញ: បុរសម្នាក់បើករថយន្តដល់ស្តុបមិនបង្អង់ ល្បឿនជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតចំ ចំហៀងខាងមុខបណ្តាលធ្លាក់កាងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨២ កែងនិងផ្លូវលេខ២១៥ ស្តុបផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញ បុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-7787 បើកបរតាមបណ្តោយផ្លូវលេខ១៨២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដល់ស្តុបមិនបង្អង់ល្បឿន ក៏ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកឡិចសុីស៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-2931បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ២១៥ ទិសដៅពីជើងទៅត្បូង ចំផ្នែកខាងស្តាំចំហៀងខាងមុខធ្លាក់កាងខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កមិនមានកាខូចខាតនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីរថយន្តបង្កចេញសំណងសងទៅខាងរថយន្តរងគ្រោះចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់