ព័ត៌មានជាតិ

Update៖ ឡង់គ្រីស័រស៊េរីទំនើបស្លាកលេខ ខេមរភូមិន្ទ02 2-8105 ពន្លះទ្រូងផ្លូវហោះលើអាកាស!

ភ្នំពេញ: បុរសវយ័ចំណាស់ម្នាក់ បើករថយន្តឡង់គ្រីស័រ ស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ បានរេចង្កូតទៅបុកក្បាលស្ពានអាកាសស្ទឹងមានជ័យពេញទំហឹង បណ្តាលរថយន្តឡើងជិះលើក្បាលស្ពាន ខ្ទេចមួយកំណាត់មុខ ទៅមុខលែងរួច សំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង៤០ នាទីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ស្រវឹងស្រាម្នាក់ បើករថយន្តឡង់គ្រីស័រ ស៊េរីទំនើបមួយគ្រឿង ពណ៌សពាក់ស្លាកលេខ ខេមរ:ភូមិន្ទ 02-2-8105បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្លួនស្រវឹងផងនោះ បានរេចង្កូតជ្រុល ទៅបុកក្បាលស្ពានអាកាសពេញទំហឹងបណ្តាលរថយន្តឡើងជិះលើក្បាលស្ពានកល់ទៅមុខលែងរួចនិងខ្ទេចមួយកំណាត់មុខ សំណាងល្អមិនអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាកទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់