Post News Media ព័ត៌មានជាតិ Update៖ អគិ្គ...

Update៖ អគិ្គភ័យ ឆេះផ្ទះយោធា ផ្អើលទាំងព្រឹក នៅក្រុង​សៀមរាប

សៀមរាប​: ករណីអគ្គិភ័យមួយបានបង្កការឆាបឆេះ ផ្ទះ​មន្ត្រីយោធាម្នាក់ជាន់ខាងលើ ដែលកើតចេញពីការឆេះឆ្នាំងសាកទូរសព្ទ បណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារប្រើប្រាស់មួយចំនួន ចំណែកសមាជិកគ្រួសារមិនមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើង កាលពី​នៅថ្ងៃពុធ ទី៩រោច ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង​៧និង៣០នាទីព្រឹក ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ទា ប្រាណា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរយោធា ​មានប្រពន្ធឈ្មោះ ជ័យ សូភី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ​

ពាក់ព័ននឹងករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននាំយករថយន្តពន្លត់អគ្គិភ័យ​មកអន្តរាគមន៍ ដោយប្រើរថយន្តចំនួន៤ តែមិនបានបាញ់ទឹកពន្លត់នោះទេ ព្រោះផ្លូវចូលមិនរួច ទើបប្រើ​បំពង់ពន្លត់អគ្គិភ័យ របស់ប្រជាពលរដ្ឋអស់ចំនួន៤បំពង់ អគ្គិភ័យក៏រលត់ទៅវិញ នៅម៉ោង​៨ព្រឹកថ្ងៃខែដដែល​៕


Loading...