ព័ត៌មានជាតិ

ផ្លូវងងឹត ជិះលឿនដូចគ្នា ប្រាវខ្ទេចទាំងសងខាង!

ប៉ៃលិន: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃអង្គារ ០៨រោជ ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចជិតវត្តអូរឈើក្រំ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ញឹម រ៉ង ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន (រងរបួសធ្ងន់) បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-7803 បើកបរពីជើងទៅត្បូង ចំណែក ម្ខាងទៀតឈ្មោះ យឹន សអាត ភេទប្រុស អាយុ ២២ឆ្នាំបើកបរម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1N-5839 រស់នៅភូមិ អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន (រងរបួសស្រាល) ។

ចំពោះករណីខាងលើ បណ្តាលមកពីកត្តាមនុស្ស ដោយបើកបរមិនប្រកាន់ស្តាំ បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយ ៕

មតិយោបល់