ព័ត៌មានជាតិ

ចោរលួចយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ!

ត្បូងឃ្មុំ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឈានទៅដល់ការបង្ក្រាបនិងឃាត់ខ្លួនបានហើយ ពាក់ពន្ធ័នឹងករណីលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល នៅចំណុចបុស្សវង ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃាត់ខ្លួនបានកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។

ជនសង្ស័យទាំង២នាក់ខាងលើ ទី១.ឈ្មោះ ជួម សុខជា ភេទប្រុស អាយុ២២ឆ្នាំ និងទី២.ឈ្មោះ យឿន គាវ ភេទប្រុស អាយុ២០ឆ្នាំ ពួកគេទាំង២នាក់ ស្នាក់នៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់