Post News Media ព័ត៌មានជាតិ បង្ក្រាបសម្បុ...

បង្ក្រាបសម្បុកជំនាញក្លែងឯកសារ(អត្តសញ្ញាណប័ណ្ណ)មួយកន្លែង ឃាត់ខ្លួន២នាក់ឪពុកកូន!

កំពង់ស្ពឺ: ជនសង្ស័យចំនួន២នាក់ ត្រូវជាឪពុកនិងកូន ត្រូវបានកម្លាំងនគរបាល​ក្រសួងមហាផ្ទៃ ចុះ​បង្ក្រាប​បានជាក់ស្តែង កាលពីរសៀល​ថ្ងៃ​ទី៩ ខែមករា ឆ្នាំ​២០១៨ នៅទីតាំង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ក្លែងក្លាយ​មួយ​កន្លែង​ ដែលមាន​ស្លាក​យីហោ ប៊ុ​ន​ធី ថតរូប​ល្អ​ពេញចិត្ត ក្នុងភូមិ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ពាក់ពន្ធ័នឹងករណីក្លែងឯកសារខុសច្បាប់។

ជនសង្ស័យទាំង២នាក់ ឪពុកកូននេះ ទី១មានឈ្មោះ នុ​ត សំអាត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ (​ត្រូវជា​កូន​) និងទី២ឈ្មោះ ប៉ុ​ល សា​រ៉ុ​ម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ អ្នកទាំង២ស្នាក់នៅ​ភូមិ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមការឆ្លើយសារភាពពីជនសង្ស័យខាងលើ បានឲ្យដឹងថា «​ខ្លួនពិតជា​បាន​ធ្វើ​សកម្មភាព​ក្លែង​ឯកសារ ​(​អត្តសញ្ញាណប័ណ្ណ​)​ តាំងពី​ខែមីនា ឆ្នាំ​២០១៧ មក​ដល់​ថ្ងៃ​ចាប់ខ្លួន​បាន​ចំនួន​ជាង​៤០០​សន្លឹក​» ។ ហើយនៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមក​រា ឆ្នាំ២០១៨នេះ​ ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ការិយាល័យ​ជំនាញ​ក្រសួងមហាផ្ទៃ​ដើម្បី​បន្ត​នីតិវិធីច្បាប់ហើយ ៕

Loading...